នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៣រសៀល ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ បានចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកតាម
FMIS ទាំងស្រុង, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS នៅការដ្ឋានថ្មី,
ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី១
នៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅសេសសល់ និង សន្ធានកម្មទិន្នន័យរវាង FMIS
ជាមួយប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដកិច្ចនិងហិរញ្ញវត្ថុ។